ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំចំនួន​២ រូបបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំបានចេញ​សេចក្តីប្រកាស​សាទរ អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន២រូប ក្នុងចំណោម៤ រូបពេលបានជាសះស្បើយក្រោយយកសំ ណាកវិភាគទៅធ្វើ​ការពិសោធន៍នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាទទួលបាន​លទ្ធផល​អ​វិជ្ជមាន ។

សូម​អរគុណ ចំពោះ​ការយកចិត្តទុកដាក់​ព្យាបាលពី​ក្រុម គ្រូពេទ្យថ្នាក់ដឹកនាំខេត្ត ។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​នេះមាន​អ្នកជំងឺ​ចំនួន​២​រូប ទទួលបាន​លទ្ធ​អវិជ្ជមានមិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩បានជា​សះស្បើយ​ចំនួន​២​លើក ។

អ្នក​ទាំងពីរ​រូបនេះ ឈ្មោះ ជិ សំ​(​សាន់​)ភេទ​ប្រុសអាយុ​៥៦​ឆ្នាំនៅ​ភូមិ​ពោធិ​ឥ​ន្ធ ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ឈ្មោះ អុស្មាន សូ​កូត ភេទ​ប្រុសអាយុ​៥៣​ឆ្នាំ រស់ នៅភូមិទ្រាទី២ ឃុំ​ទ្រា ស្រុក​ក្រូច ឆ្មារ​។

​សូមបញ្ជាក់ថា ការពិសោធន៍​លើ​អ្នកជំងឺ​ទាំងពីរ​រូប​ខាង លើនេះ បានទទួល​លទ្ធ​ល​ផល អវិជ្ជមាន​ដូចគ្នាចំនួន​២​លើក​។

បច្ចុប្បន្នក្រុមគ្រូពេទ្យ​ជំនាញបានអនុញ្ញាត​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​គេហដ្ឋាន​របស់ខ្លួន​វិញ​ហើយ តែស្ថិតនៅក្នុងសភាព ប្រុងប្រយ័ត្ន និងការពារ តាមវេជ្ជាជានិច្ច ​៕​
ដោយ:សំរិតត សួស