ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើននៃការឆ្លងវីរុស Covid-19 កើនឡើងដល់ ៤២២៦១៣ករណីហើយនៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើននៃការឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោ បានកើនឡើងដល់ចំនួន៤២២៦១៣ករណីហើយ ខណៈ ដែលមនុស្សចំនួន១៨៨៩១នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ។

ប្រទេស៥នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ឈានមុខគេ គឺមានប្រទេសចិន អ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ និងអ៊ីរ៉ង់ ប៉ុន្តែប្រទេសអ៊ីតា លីឈរក្នុងលំដាប់ឈានមុខគេនៅលើពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាងគេ ខណៈប្រទេសចិនមានមនុស្សឆ្លងវីរុសនេះច្រើនជាងគេដែរ ។

ប្រភពដដែលបានបន្តថា អ្នកជំងឺវីរុស Covid-19ចំនួន ១០៨៨៧៩នាក់ ក៏បានជាសះស្បើយពីវីរុសនេះដែរ ខណៈដែលវីរុសនេះ កំពុងឆ្លងរាលដាលនៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកក្នុងល្បឿនលឿន ក្រោយពីស្ងប់ស្ងាត់នៅប្រទេសចិន ៕