ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង

សម្តេចតេជោបានអំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្តបើអាចធ្វើបាន ដោយសម្តេតតេជោបញ្ជាក់ថា«អាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មតែម្តង»
ការថ្លែងដូច្នោះរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខា​ភិ​បាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅថ្ងៃទី២៥ខែមីនានេះ។
សម្តេចតេជោបានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។សម្តេចបានអំពាវនាវមិនអោយមានការរើសអើងអ្នកជម្ងឺកូវីដនោះជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។
សម្តេចតេជោមានប្រសាសន៍ទៀតថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះនៅតាមស្រុកភូមិអោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។
សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី២នេះ យើងមានកិច្ចការសំខាន់៣ គឺ៖ កិច្ចការ​ទី​១) គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។កិច្ចការទី២) គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺត្រូវយកគាត់មកដាក់ដោយ​​ឡែកមុនពេលដឹងលទ្ធផលនៃការធ្វើតេស្តនិងត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោ​បាយ​ពីវិធីបង្កាការពារជម្ងឺកូវីដ១៩។
សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះកន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។
សម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។