សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ២៥ មីនានេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូ លាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ -១៩ ដែលនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្ស និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯក សារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទយុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុង ខល(Call Tune) គឺនៅពេលដែលទូរស័ព្ទរោ អោយអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរសឬស្ត្រីនិយាយ ថា « យើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ កូវីឌ១៩» តាមការណែនាំរបស់ក្រសួងសុខា ភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំធុញនឹងសារសំ លេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំអំពីការទប់ស្កាតនៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (COVID-19)នេះឱ្យ ។
ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕