លោក អាម៉ាត់ ហ្វាឌីល សាមស៊ូឌីន (Ahmad Fadil Shams uddin) មន្ត្រីគ្រប់គ្រងព្រះរាជឃ្លាំងរាជវាំងម៉ាឡេស៊ី បានថ្លែងថា ព្រះមហាក្សត្រ និងអគ្គមហេសី របស់ប្រទេសនេះ បានដាក់ព្រះកាយអោយនៅដាច់ដោយឡែ បន្ទាប់ពីមន្ត្រីក្នុងរាជវាំងចំនួន៧នាក់ ត្រូវបានធ្វើតេស្តវ Covid-19 នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
សេចក្តីប្រកាសដាក់ព្រះកាយអោយនៅដាច់ដោយឡែករបស់ព្រះមហាក្សត្រ និងអគ្គមហេសី ម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ស្តីពីការស្វែងរកដំណោះស្រាយលើការឆ្លងរាលដាលនៃវីរុស Covid-19 ។
សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុស Covid-19នៅបានកើនឡើងដល់ជិត១៨០០ នាក់ហើយ និងមនុស្សចំនួន២១នាក់បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕