អាមេរិក៖សញ្ញាអាក្រក់នៅអាមេរិកពាក់ព័ន្ធនិងកូវីដ-១៩បានចេញជារូបរាងហើយ ដោយរថយន្តក្លាស្សេធុនធំ រាប់សិបគ្រឿង ដែលអាចរក្សាសាកសពបានរាប់ពាន់សពបានចតនៅខាងក្រៅមន្ទីរពេទ្យបេឡាវូ (Bellevue )ទីក្រុងញូវយ៉ករងចាំដាក់សាកសពអ្នកជំងឺកូវីដ-១៩ ក្នុងករណីកន្លែងដាក់សពពេញណែន។
សារព័ត៌មាន ញូវយ៉កដេលី ញ៉ូវ បានផ្សាយថា សកម្មភាពខាងលើជាសញ្ញាអាក្រក់បំផុត ដល់ទីក្រុងនេះ ដោយអាចមានអ្នកស្លាប់ច្រើននាពេលខាងមុខ ។នៅពេលនេះមានអ្នកជំងឺធ្ងន់ មានច្រើនគ្មានសង្ឃឹមជួយសង្គ្រោះបានឡើយ ខណៈអ្នកឆ្លងថ្មីកើនឡើងកាន់តែច្រើន ។
ចំណែកកន្លែងរក្សាសាកសពនៅទីក្រុង នេះ អាចរក្សាបានប្រមាណ ៩០០នាក់ ។
មន្ត្រីក្នុងតំបន់បានលើកឡើងនៅថ្ងៃទី២៧មីនានេះថា កន្លែងរក្សាសាកសពនៅទំនេរច្រើន ប៉ុន្តែយើងបង្ការ ជាមុនខ្លាចមានរឿងអាក្រក់កើតឡើង ។
រថយន្តក្លាស្សេនិមួយៗអាចរក្សាបានសាកសព៤៥នាក់ហើយរថយន្តក្លាស្សេនោះ អាចរក្សាសពបានរហូតដល់ទៅ៣៥០០សព។នៅរដ្ឋញូវយ៉កនិងទីក្រុងញូវយ៉កជាកន្លែងផ្ទុះកូវីដ-១៩ខ្លាំងជាងគេបំផុតប្រៀបដូចជាទីក្រុងវូហានខេត្តហូប៉ី ប្រទេសចិនអីចឹងដែរ ។
បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជិត ៧ មុឺននាក់ហើយនិងមានអ្នកស្លាប់ជាង១ពាន់នាក់ ។
ចំនួនអ្នក ឆ្លង វីរុស កូ រ៉ូ ណា នៅអាមេរិចបានហក់ឡើងដល់៨២.៤០៤ នាក់បណ្តាលឲ្យ ប្រទេស មហាអំណាចនេះ វ៉ាដាច់ចិននិងអ៊ីតាលីក្លាយជាប្រទេសដែលមានអ្នកឆ្លង វីរុសនេះច្រើនបំផុតក្នុងលោក ។
ក្រៅពីអ្នកឆ្លងដ៏ច្រើនបំផុតអាមេរិចក៏មានអ្នកស្លាប់ច្រើនជាង១.០០០នាក់ផងដែរពី វីរុស មរណៈនេះ។ ចិនមានចំនួនអ្នកឆ្លងសរុប ៨១.៧៨២នាក់និងអ៊ីតាលី៨០.៥៨៩នាក់ ។ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម(CSSE) ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះវីរុសកូរ៉ូណាឬ COVID-19 បានផ្តាច់ជីវិតមនុស្សជាង ២៤.០០០ នាក់និងឆ្លងទៅកាន់មនុស្សច្រើនជាង ៥៣០.០០០នាកទូទាំងពិភពលោក ។ នៅពេលជាមួយគ្នានេះដែរមនុស្សចំនួន១២២.២០៣ នាក់បានជាសះស្បើយ ៕
ដោយ៖សំរិត