ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលិសអន្តោប្រវេសន៍ជប៉ុន​​ឆ្មក់ចាប់ខ្លួនមេខ្លោងនាំសិក្ខាកាមឲ្យ​​ធ្វើការដោយ​​​ខុសច្បាប់

តាមការស៊ើបអង្កេតរបស់ក្រសួងយុត្តិធ៌មបានអោយដឹងថា មានជនបរទេស ដែលរស់នៅខុសច្បាប់នៅប្រទេសជប៉ុនជាង ៦ម៉ឺននាក់ ហើយ​​​ក្រុមស៊ើបអង្កេតរបស់អន្តោប្រវេសន៍ជប៉ុនបានទទួលទទួលព័ត៌មានថា« មានសិក្ខាកាមខុសច្បាប់ធ្វើការនៅរោងចក្រផលិតអាហារមួយកន្លែងរួចក៏បានចុះទៅពិនិត្យនៅកន្លែងកើតហេតុរោងចក្រនោះមានជន​​​​ជាតិខ្មែរ ប្រុសស្រី ៩នាក់»។
មន្រ្តីនិយាយថា ពួកគេបានទៅធ្វើជាសិក្ខាកាមនៅជប៉ុនហើយរត់គេចទៅធ្វើការនៅរោងចក្រនោះហើយពួកគេត្រូវបានឃាត់ខ្លួនពីបទរំលោភច្បាប់អន្តោប្រវេសន៍។ ពួកគេទាំង ៩នាក់នោះ រត់គេចខ្លួនដោយរបៀបណា ? គឺនៅពីក្រោយនោះមេខ្យល់នាំសិក្ខាកាមអោយរត់គេចទៅធ្វើការខុសច្បាប់ ។
ប៉ូលិសអន្តោប្រវេសន៍លើកឡើងថា ពួកគេបានទាក់ទងគ្នាតាម បណ្តាញសង្គម (ហ្វេសបុក )ហើយមេខ្យល់បានណែនាំពួកគេអោយធ្វើការកន្លែងដែលមិនពិនិត្យឯកសារស្នាក់នៅសិក្ខាកាមអោយបានច្បាស់លាស់និងទទួលបានកំរៃជើងសារប្រហែល២៤០០ដុល្លារ ។
មេខ្យល់នោះ មានប្រពន្ធនៅប្រទេសខ្មែរអាយុ ២៧ឆ្នាំហើយមេខ្យល់នោះតែងតែ ចងសក់ទៅក្រោយ ទើបគេដាក់រហស្សនាម ថា ” មេខ្យល់ សក់ទីទុយ “ ។ ក្រោយទទួលបានព័ត៌មាន ប៉ូលិសចុះទៅសើបអង្កេតនៅបរិវេណលំនៅដ្ឋានបុរសនោះ រយៈពេល ១សប្តាហ៍ទីបំផុតក៏បានរកឃើញ ” មេខ្យល់សក់ទីទុយ“នោះ ។
បន្ទាប់ពីកំណត់ទីតាំងនិងមុខសញ្ញាបានហើយ ប៉ូលិសក៏បានចេញដីកាចាប់ខ្លួន ដោយប៉ូលិសអន្តោប្រវេសន៍បានសំរុកចូលក្នុងបន្ទប់” មេខ្យល់ សក់ទីទុយ “ ហើយប្រកាសសាលដីការ ចាប់ខ្លួនមហាជនកំពុងតែចាំមើលបុរសនោះព្រមសារភាពទោសកំហុសដែលខ្លួនបានប្រព្រឹត្តដែររឺយ៉ាងណា?។