ក្រុមហ៊ុន Toyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសាក្រុមហ៊ុន Toyota Motor Corp ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ អំពីការបន្តបិទប្រតិបត្តិការរោងចក្រផលិតរថយន្តទាំងអស់របស់ខ្លួននៅតំបន់អឺរ៉ុប រហូតដល់ថ្ងៃទី២០ ខែមេសាខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
សេចក្តីប្រកាសដដែលបានបានអោយដឹងថា មូលហេតុដែលនាំអោយក្រុមហ៊ុននេះបន្តបិទប្រតិបត្តិការរោងចក្រទាំងអស់របស់ខ្លួននៅអឺរ៉ុប គឺដោយសារវីរុស Covid-19 បានឆ្លងរាលដាលកាន់តែខ្លាំងនៅតំបន់អឺរ៉ុប មាននៅប្រទេសអ៊ីតាលីជាដើម ។
អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ក្រុមហ៊ុននេះ បានផ្អាកប្រតិបត្តិការផលិតរថយន្តនៅតំបន់អឺរ៉ុប ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដែលរោងចក្រផលិតរថយន្តនៅប្រទេស បារាំង អងគ្លេស សាធារណរដ្ឋឆែក ប៉ូឡូញ និងប្រទេសព័រទុយហ្កាល់ ត្រូវបានផ្អាកប្រតិបត្តិការផលិតទាំងស្រុង ប៉ុន្តែមិនរាប់បញ្ចូលប្រទេសរុស្ស៊ីនោះទេ ៕