ភ្នំពេញ៖អ្នកស្រី យឿន ចុម ជាប្រជាពលរដ្ឋនៅឃុំព្រះដាក់ស្រុក បន្ទាយស្រីខេត្ត សៀមរាបបានឱ្យដឹងនៅថ្ងៃទី០១ មេសានេះថា អ្នកស្រីតែងតែលក់ផ្លែឈើធម្មជាតិគ្រប់ រដូវកាលនៅតាមដងផ្លូវ ឆ្ពោះទៅកាន់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនិងទៅកាន់ស្រុក បន្ទាស្រីត្រង់ចំណុចជិតស្រះសង់។
ដោយផ្លែឈើដែលអ្នកស្រីយកមកលក់នៅទីនេះ គឺមានទៅតាម រដូវកាលផងដែរដូចជា នៅរដូវប្រាំងនេះមានផ្លែគុយផ្លែសេមាន់ ឮផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត។
អ្នកស្រីបានបន្តថា ផ្លែគុយនិងផ្លែសេមាន់ ដែលអ្នកស្រីយកមកលក់នេះ មាន មួយចំនួនបេះនៅក្នុងព្រៃក្នុងរមណីយដ្ឋានអង្គរ និង មួយចំនួនទៀតយកមកពីភ្នំគូលែនហើយសម្រាប់ឆ្នាំនេះឃើញថា ផ្លែគុយគឺសម្បូរជាងឆ្នាំមុន ប៉ុន្តែការលក់ដូរមិនសូវដាច់ ដោយ សារតែបណ្តាលមកពីមេរោគឆ្លងកូវីដ-១៩ធ្វើឱ្យចំនួនភ្ញៀវទេសច រមកទស្សនាខេត្តសៀមរាបមានការថយចុះ។
ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនសូវមានចេញធ្វើដំណើរខាងក្រៅដែរ ដោយសារតែមានការភ័យខ្លាចចំពោះជំងឺឆ្លងនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តីអ្នកស្រី យឿន ចុម អះអាងថា ការលក់ផ្លែគុយ សេមាន់ ផ្លែត្នោត រួមជាមួយផ្លែឈើផ្សេងៗទៀតនៅតែអាចទទួលបានប្រាក់ចំណូលតិចតួចសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។
សូមបញ្ជាក់ដែរថា ពេលយើងធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានអង្គរយើងតែងតែសង្គេតឃើញប្រជាពលរដ្ឋនៅតំបន់នេះ ដាក់លក់ផលិតផលធម្មជាតិដែលមាននៅក្នុងតំបន់នេះទៅតាមរដូវកាលដូច ជានៅរដូវរស្សាមានផ្សិតព្រៃនិងបន្លែជាត្រួយរុក្ខាជាតិដែលដុះនៅក្នុងព្រៃក្នុងតំបន់អង្គរ រួមជាមួយផ្លែឈើផ្សេងៗទៀតនៅរដូវប្រាំងនេះឃើញមានលក់ផ្លែគុយផ្លែសេមាន់ផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត ដែលមុខរបរទាំងនេះបានជួយធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរ ដោយសារតែមានភ្ញៀវទេសចរទិញច្រើន។
ប៉ុន្តែបច្ចុប្បន្ននេះដោយសារតែមេរោគកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ដល់មុខ របរ របស់ពួកគាត់ដោយសារតែគ្មានភ្ញៀវទេសចរ ៕ ដោយ៖សំរិត