ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនាកន្លងទៅនេះ ទៅកាន់ប្រមុខដឹកនាំរបស់ខ្លួន អំពីការឆ្លងរាលដាលនៃវីរុស Covid-19លើបុគ្គលិកយោធានៅលើនាវាដឹកយន្តហោះចម្បាំងមួយនេះ។
នៅក្នុងលិខិតនោះបានសរសេរថា បុគ្គលិកយោធាចំនួន៣នាក់ ក្នុងចំណោមបុគ្គលិកយោធាសរុបប្រមាណ៥០០០នាក់នៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានឆ្លងវីរុស Covid-19 និងមិនអាចដាក់អោយនៅដាច់ដោយឡែកបាន ខណៈដែលនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ កំពុងបំពេញបេសកកម្មលើមហាសាគរ ប៉ាស៊ីហ្វិកនៅឡើយ ។
បើតាមគ្រួពេទ្យនៅលើនាវាដឹកយន្តហោះចម្បាំងនោះបានអះអាងថា យ៉ាងហោចណាស់ក៏មានបុគ្គលិកយោធាប្រមាណ៧០នាក់ដែរនៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ បានឆ្លងវីរុស Covid-19រួចជាស្រេចទៅហើយ ៕