ភ្នំពេញ៖មហាសង្រ្កាន្តឆ្នាំជូតទោស័កព្រះពុទ្ធសករាជ២៥៦នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ខែមេសាគ្រិស្តសករាជ២០២០។
គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀបទំលាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការថែរក្សាប្រពៃណីវប្បធម៌ជាតិ។
បុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណរបស់ ទេពធីតាមួយព្រះ ព្រះនាម គោរាគទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌លឿងលម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្បអាភរណៈទ្រង់ពាក់កែវមុក្តាភក្សាហារទ្រង់ សោយតេលំទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខនព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃជាពាហនៈ។
គ្រឿងរណ្តាប់ទទួលទេវត្តាឆ្នាំថ្មីនេះមានដូចជាបាយសី ១គូ,ស្លាធម៌១គូ,ធូប៥,ទៀន ៥,ទឹកអប់ ១គូ,ភ្ញី ,លាជ,ទឹក១ ផ្តិលនិងភេសជ្ជៈ,នំនែក,ផ្លែឈើគ្រប់មុខ ។
ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូបសំលៀកបំពាក់និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយនិងសាច់ញ្ ញាតិបងប្អូនឬរៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃ ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយក្នុងន័យកាត់បន្ថយការរីករាល ដាលនៃជំងឺកូវីដ ១៩៕
ដោយ:សំរិត