ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការបិទរដ្ឋាភិបាលអាមេរិក ឈានចូលដល់ថ្ងៃទី៣១ហើយ

គិតត្រឹមថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ការបិទសកម្មភាពផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិក បានឈានចូលថ្ងៃទី៣១ហើយ ហើយរហូតដល់ពេលនេះនៅមិនទាន់មានសញ្ញាណាមួយដែលត្រូវបើករដ្ឋាភិបាលវិញទេ ។

ការបិទរដ្ឋាភិបាលនេះ ដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានលុយចំនួន៥.៧ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ប៉ុន្តែសមាជិករដ្ឋសភា និងព្រឹទ្ធសភា មិនព្រមអនុម័តផ្តល់ថវិកានេះឲ្យលោក ត្រាំ តាមការចង់បាននោះទេ។

ដោយខឹងនឹងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដែលមិនព្រមឲ្យលុយ លោក ត្រាំ យកទៅធ្វើរបង ប្រធានាធិបតីរូបនេះ បានសម្រេចបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ការងាររដ្ឋមួយចំនួន ៕