ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាងមួយម៉ឺននាក់ហើយនៅអាមេរិក

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអា មេរិក បានកើនឡើងដល់១០៨៧៦នាក់ហើយគិតត្រឹមថ្ងៃអង្គារ ទី០៧ខែមេសានេះ ខណៈដែលកំណើនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះបានកើនឡើងដល់ចំនួន៣៦៧៣៨៥នាក់ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយWorldometer។
គិតត្រឹមថ្ងៃអង្គារដដែលនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19នៅជុំវិញពិភពលោកបានកើនឡើងដល់៧៤៧០ ២នាក់និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ចំនួន១៣៤៧ ៣៤៣នាក់ដែលកំណើននៃការឆ្លងរាលដាលក្នុងល្បឿនលឿនដដែល ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែឈរលំដាប់ លេខ១ ដដែលនៅលើពិភពលោកដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេហើយបន្ទាប់មកប្រទេសអេស្ប៉ញ អ៊ីតាលី អាល្លឺម៉ង់ បារាំង ចិន អ៊ីរ៉ង់និងចក្រភពអង់គ្លេស ៕