ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីក្រោមឱវាទចូលរួមបំពេញកម្រងសំណួរតាមឌីជីថលដើម្បីតាមដានសុខភាពប្រចាំថ្ងៃ

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យមន្ត្រីក្រោមឱវាទក្នុងការចូលរួមបំពេញកម្រងសំណួរទាក់ទងនឹងរោគសញ្ញាមេរោគ កូវីដ១៩ ឱ្យបានជាប្រចាំនិងរៀងរាល់ពេលព្រឹកមុនពេលចូលបំពេញ ការងារ ដើម្បីតាមដានសុខភាពរបស់មន្ត្រីប្រចាំថ្ងៃនិង ចាត់វិធានការបានទាន់ពេលវេលាក្នុងករណីមានរោគសញ្ញាសង្ស័យ។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំក្រសួងកាលពី ថ្ងៃចន្ទទី០៧ ខែមេសាឆ្នាំ២០២០នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទម្រង់តាម ដាននិងរាយការណ៍សុខភាពមន្ត្រីប្រចាំថ្ងៃ គឺជាកម្រងសំណួរតាម ឌីជីថលដែលបង្កើតឡើង ដើម្បីតាមដានសុខភាពប្រចាំថ្ងៃរបស់មន្ត្រីទាក់ទងនឹងរោគសញ្ញាជំងឺកូវីដ១៩ មានលក្ខណៈងាយស្រួលនិងអាចឱ្យមន្ត្រីរាជការក្រសួងចំណាយពេលវេលាបំពេញប្រហែលមួយនាទីប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំងឺកូវីដ ១៩គឺជាជំងឺដ៏កាចសាហាវ បច្ចុប្បន្នមានមនុស្សជាងមួយលាននាក់បានឆ្លងមេរោគនេះ និងបណ្ដាលឱ្យស្លាប់រាប់ម៉ឺននាក់ហើយកំពុងរាតត្បា តពាសពេញពិភពលោករួមទាំងកម្ពុជាផងដែរ។
ជាពិសេសលោកទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អដោយលាងដៃនឹងសាប៊ូឬអាល់កុលពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនិងរក្សាគម្លាតចន្លោះពីមួយម៉ែត្រទៅពីរម៉ែត្រក្នុងការ ប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃជាពិសេសត្រូវស្នាក់នៅផ្ទះ និងចេញទៅក្រៅក្នុងករណីចាំបាច់ប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រីបានកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់មន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារ ណៈនៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានបង្កើតទម្រង់ឌីជីថលតាម ដានសុខភាពនេះឡើងនិងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ចូលរួមបំពេញកម្រង ។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងត្រូវបានធ្វើឡើងក្នុងគោល បំណងដើម្បីធ្វើបទបង្ហាញពីទម្រង់តាមដានសុខភពមន្ត្រីរាជការរបស់ក្រសួង(ស្វែងរកនិងកំណត់រោគសញ្ញាជំងឺកូវីដ១៩)តាមប្រព័ន្ធអនឡាញ៕