ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ានីនាំយកអំណោយប្រគល់ជូនសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

ភ្នំពេញ៖ ឮដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនឹងថ្ងៃទី០៨ខែមេសាឆ្នាំ២០២០ លោក ហ៊ុន ម៉ានីបាននាំយកអង្ករចំនួន១០តោននិងមីចំនួន ២០០កេសបរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានីប្រគល់ជូន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីបន្តយកទៅចែក ចាយជាក់ស្តែង។
កន្លងមកនេះសកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកាជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគផ្សេងៗរបស់សប្បុរជននានាជាលក្ខណៈបុគ្គលនិងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាកនិងស្មារតីរួមគ្នាទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។
លើសពីនេះទៀតនេះរាល់ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងយុទ្ធ នាការប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ១៩របស់រាជរដ្ឋាភិបាលបានបង្ហាញពីការគិតគូរនិងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារសុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាក្រុងរាជធានីភ្នំពេញមូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន១៦ ក្រុមផ្សេងៗគ្នានិងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាគដែលក្នុងមួយកញ្ចប់មានអង្ករ(៥គីឡូ)ទឹកស៊ីអ៊ីវ(១ដប)សាប៊ូលាងដៃ(១ ដុំ)និងភេសជ្ជៈ(២កំប៉ុង)ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ទូទាំងរាជធានីភ្នំពេញដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន១០០កញ្ចប់។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហ៊ុន ម៉ានីដែលលោកនាពេលកន្លងមកដូចជានៅពេលបច្ចុប្បន្ននេះ លោកតែងតែជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងជីវភាពគ្រួសារ៕
ដោយ៖សំរិត