លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង
សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន ចំពោះលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរដើម្បីរួមចំណែកដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើន។
សូមបូងសួងដល់គុណបុណ្យព្រះរតនៈត្រ័យវត្ថុស័ក្ដសិទ្ធិទាំងអស់ ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ព្រះនាម គោរាគៈទេវី តាមបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ជួបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ចាការរង និងជានាយសេនាធិការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆត្រយោង៩១១។