ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃនេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់ អំណាច នៃរបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថារបបខ្មែរក្រហម

ភ្នំពេញ៖ ប្រជាជនកម្ពុជា ទម្រាំបានដូច សព្វថ្ងៃនេះ ពិតជាបានហែលឆ្លង នូវរឿងរ៉ាវ ដ៏សែនជូចត់ នៃការ វិនាស ព្រាត់ប្រាស់ខ្លោចផ្សាប្រជាជនបានស្លាប់គដូចភ្នំ ដោយសារអ្នកនយោបាយ ដឹកនាំប្រទេសគ្មានឆន្ទៈគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

យើងនៅតែចាំបានថា៖ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថារបបខ្មែរក្រហម។

សូមបញ្ជាក់ថា៖ ៤៥ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងក្រុងភ្នំពេញ ជួបនូវភាពវឹកវរ ហើយត្រូវរបបខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ ហើយលើសពីនេះទៅទៀតនោះ របបនេះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ស្លាប់បាត់បង់ជីវិតរាប់លាននាក់ផងដែរ។

កម្ពុជាត្រូវធ្លាក់ដល់កម្រិតសូន្យ លើគ្រប់វិស័យ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬហៅថារបបខ្មែរក្រហម ហើយយើងគ្រប់គ្នា ក៏មិននឹកស្មានដល់មានថ្ងៃនេះដែរ។

ដូច្នេះហើយ ទើបប្រជាជនពិតជាមិនភ្លេចទេ នូវគុណបំណាច់ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសជាតិ ពីបាតដៃទទេ ឈានដល់ទទួលបាន សន្តិភាពដ៏ ពេញលេញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អភិវឌ្ឍន៍ ជឿនលឿន សំបូរសប្បាយ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បានកសាងឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន មិនបានឃ្លាតឆ្ងាយពីប្រជាជននោះឡើយ គឺរួមសុខ រួមទុក្ខ ជាមួយប្រជាជន គិតគ្រប់យ៉ាងចំពោះប្រទេសជាតិសេចក្តី សុខប្រជាជន លោកជាឪពុកម្នាក់ ដែលមានកូនជាង ១៦លាន នាក់ ពិតជាហត់ តែលោកមិនត្អូញត្អែទេនៅ តែជាម្លប់ ដ៏កក់ក្តៅដល់ជនរួមជាតិជានិច្ច៕