ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះ​ជាតិ ៣​រូប យល់ព្រម​បង់ប្រាក់​ពិន័យ ២០​លាន​រៀល ក្នុងសំណុំរឿងម្រាមដៃស្អាត

(​ភ្នំពេញ​)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់  (គ​.​ជ​.​ប) បានឲ្យដឹងថា អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប នៅខេត្តបាត់ដំបង គឺ​លោក ជា​ ជីវ លោក​ថោង​សារឿន និង​លោក​គ្រុយ​ គឹមសាំង បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​រួចហើយ​ ក្នុងសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតអាត មិន​ទៅ​បោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។​ ទាំង ៣​នាក់ ត្រូវបាន​ពិន័យ ជាប្រាក់ចំនួន ២០​លាន​រៀល។