ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៦កន្លងមក ខណៈដែលមានការផ្ទុះឡើងនៃវីរុសCovid-19។

ប្រភពដដែលបានបន្តថា ផលិតកម្មឧស្សាហកម្មនៅប្រទេសចិន បានធ្លាក់ចុះ១.១% កាលពីខែមីនា ឆ្នាំ២០២០នេះ លើការធ្លាក់ចុះស្រាប់នៃផលិតកម្មឧស្សាហកម្មក្នុងអត្រា១៣.៥% កាលពីខែមករា និងកុម្ភៈ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៦.១% ដែលបង្កើនការងារថ្មីជូនប្រជាពលរដ្ឋប្រមាណ១៣.៥២លានកន្លែង ប៉ុន្តែនៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះក្រោមសូន្យទៅទៀត៕