ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បង្គោលភ្លើងជិត១០០ដើមត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាំតាមបណ្តោយផ្លូវម៉ៅសេទុងរឿងកូវិដ-១៩មិនរាំស្ទះការងារអភិវឌ្ឍន៏នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រឿងកូវិដ-១៩មិនរាំងស្ទះនៃការអភិវឌ្ឍនៅរដ្ឋបាលរាជធានីភ្នំពេញឡើយ បច្ចុប្បន្ននេះរដ្ឋបាលរាជ ធានីកំពុងបន្តកិច្ចការសាធារណ:របស់ខ្លួនដោយដាំបង្គោលអគ្គិសនី លើទ្រូងផ្លូវមហាវិថីម៉ៅសេទុងឲ្យសម្រេច​ជាស្ថាពរក្នុងរយ:ពេលពីរសប្តាហ៍ខាងមុខនេះ។
តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ មេសា ២០២០ នេះថា បង្គោលភ្លើងជិត១០០ដើមនឹងត្រូវបានដាំនៅលើទ្រូងផ្លូវតាមបណ្តោយមហាវិថីម៉ៅ សេទុងចាប់ពីស្ពានអាកាស៧មករាដល់ស្តុបបូកគោមាន ប្រវែងជិត១០គីឡូម៉ែត្រ ដើម្បីបំភ្លឺផ្លូវពេលយប់និងធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាពខណ:តាមដងមហាវិថីមួយចំនួនធំ ក្នុងរាជធានីភ្នំពេញបានកែលម្អរួចទៅហើយនោះ។
មន្រ្តីរូបនោះបន្ដថា ការងារនេះនឹងត្រូវបានធ្វើជា បន្តបន្ទាប់ដោយដាំបង្គោលនិងដាក់អំពូលភ្លើងលើទ្រូងផ្លូវបំភ្លឺទាំងសងខាងអោយសម្រេចជាស្ថាពរយ៉ាងយូរ ២សប្តាហ៍ទៀតប៉ុណ្ណោះ ៕

ដោយ៖សំរិត