ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជូនពរមេដឹកនាំ កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយពីជម្ងឺ ក្រោយពីទទួលបានដំណឹងថា លោក គីម ជុងអ៊ុន មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។
ការជូនពររបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីភ្នាក់ងារឃ្លាំមើលរបស់សហរដ្ឋអា មេរិក បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី១២ ខែមេសានេះ និងមានស្ថានភាពសុខភាពធ្ងន់ធ្ងរបំផុត ។
ចំណែកអ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង បានអោយដឹងថា លោក គីម ជុងអ៊ុន មិនមានបញ្ហាសុខភាពរហូតដល់វះកាត់ដូចរបាយការណ៍អង្កេតរបស់ក្រុមភ្នាក់ងារអង្កេតរបស់ សហរដ្ឋអាមេរិកនោះទេ ៕