ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជម្ងឺកូវីដ១៩

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះ សំណាល និងសួរសុខទុកដល់មន្រ្តីរាជការកងកម្លាំងទាំងបីប្រភេទ ដែលបាន ចូលរួម ក្នុងការទប់ស្កាត់ការរី ខេត្តស្វាយរៀងនៅថ្ងៃទី ២៤ មេសា ឆ្នាំ២០២០។
លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក្ខ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អស់ លោកលោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រតីរាជការគ្រប់លំដាប់ ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។
លោកស្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ស្រុកស្វាយជ្រំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោកក៏ដូច ជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខលាំង ។
លោកស្រី ក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។

ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រ ទេសកម្ពុជាមានអ្នកឆ្លងនៅមានមករិតតិច ក្រោកការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមនិងស្លាប់យ៉ាងកំហុក ដែលមក ដល់ពេលនេះ អ្នកឆ្លងមានចំនួន ជាង ២លាន ៧សែននាក់ អ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៧៤ ម៉ឺននាក់។
លោកស្រីក៏បានស្នើឲ្យបងប្អូនទាំងអស់ត្រូវ១.រក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក្ខ ដោយមិនឲ្យខ្វះខាតឡើយ ២.ជម្រុញឲ្យប្រជា ពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ កសិកម្ម។

លើសពីនេះត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារា ចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។
លោកស្រីក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូល ដ្ឋានរបស់ខ្លួនផងដែរ។

ជាពិសេសអនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន៣របស់សម្តេចតេជោបានដាក់ចេញ គឺទី១. ការទប់ស្កាត់មិន ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជាទី២. ការ ទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ដោយ:សំរិត