ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត៣លាននាក់ហើយនៅជុំវិញពិភពលោក

ការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែល ដែលគិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមេសានេះ ចំនួនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជិត៣លាននាក់ហើយ គឺចំនួន២ ៩៩៥ ៧៥៧នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Worldometer ។
ចំណែកការបាត់បង់ជីវិតមនុស្សសរុបដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងជាង២០ម៉ឺននាក់ដែរ គឺចំនួន២០៧ ០២២នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន៨៨១ ៨៤៥នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមថ្ងៃចន្ទដូចគ្នានេះ ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេដោយសារតែវីរុសCovid-19 ដែលមនុស្សឆ្លងសរុបនៅអាមេរិកមានចំនួន៩៨៧ ៣២២នាក់ និងមនុស្សចំនួន២៣ ១៩០នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ៕