ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ខណៈដែលករណីឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី លោក មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានប្រកាសបើកប្រទេសឡើងវិញ នេះថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ។
ដោយសារតែកំណើននៃការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងខ្លាំង ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេចបិទប្រទេសអស់រយៈពេលជាង៧សប្តាហ៍កន្លងមកហើយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ។
ការធ្វើដំណើរតាមរថយន្ត រថភ្លើង និងសេវាកម្មដឹកជញ្ជូនផ្សេងទៀត បា នដំណើរការជាធម្មតាវិញហើយ ខណៈដែលទីផ្សារ ហាងលក់ទំនិញ អាហារដ្ឋាន និងហាងកាហ្វេជាដើមក៏បានដំណើរការឡើងវិញដែរ ។
សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយប្រមុខដឹកនាំរដ្ឋាភិបា លម៉ាឡេស៊ីសម្រេចចិត្តបើកប្រទេសឡើងវិញ គឺដោយសារការឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ ដែលគិតត្រឹមថ្ងៃចន្ទនេះ ការឆ្លងវីរុសCovid-19នៅម៉ាឡេស៊ីបានកើនឡើងដល់ជាង៦២៩០ករណី និងមនុស្សចំនួន១០៥នាក់បានបាត់បង់ជីវិត ៕