ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី០៨ឧសភានេះ​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាពភាគីពាក់ព័ន្ធជាច្រើនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បាន លេីកឡេីងថា តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ។

សម្តេច​ បន្តថា​ ដោយសារការកកស្ទះ​ និងភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។

សម្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍​ ការដាក់ចេញយុទ្ធនាការដើម្បីការដោះស្រាយបញ្ហាការកកស្ទះភាពចង្អៀត ណែន នៅក្នុងពន្ធនាគារ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេចក្រឡាហោមបន្តថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ បានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងទៅ ជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ២ម៉ឺននាក់ ហើយ សំណុំរឿងត្រូវបានកើនឡើងជាគំហុកនៅតាមសាលាដំបូងរីឯអ្នកជាប់ឃុំនៅតាមពន្ធនាគារក៏មានការកើនឡើងផងដែរ៕


ដោយ:សំរិត