(អាមេរិក)៖ បុរសម្នាក់ ដែលត្រូវបានគេបណ្តេញចេញពីភោជនីយដ្ឋាន ម៉ាកដូណាល់ (McDonald) ដោយសារតែគ្មានម៉ាសមុខ បានយកដុំថ្មគប់បំបែកបង្អួចហាង រួចរត់ចូលទៅពួនក្នុងហាង Walmart ហើយលួចខោទ្រនាប់ស្រីៗ វិញម្តង។
ភ្នាក់ងារព័ត៌មាន Associated Press របស់អាមេរិក បានផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា ភ្លាមៗនោះ បុរសនេះ បានព្យាយាមរត់គេច តែក្រោយមកព្រមឲ្យនគរបាលចាប់ខ្លួន តែខ្លាចឆ្កែខាំ ព្រោះឆ្កែរបស់នគរបាលហារមាត់ បញ្ចេញចង្កួមក្បែរកំភួនជើងទៅហើយ។
យោងតាមរបាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា បុរសអាយុ៣៨ឆ្នាំ ឈ្មោះ ចេសុន ដាតដារីអូ (Jason Daddario) ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដោយទង្វើល្ងីល្ងើ ឡប់ៗ៕