ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ពលរដ្ឋ​ ចែកអំណោយដល់អ្នកគ្មានទីពឹង  ចំនួន​១២៥១​គ្រួសារ

(​ប៉ៃលិន​)៖​ ប្រជាពលរដ្ឋ​ ជា​ចាស់ជរា​គ្មាន​ទីពឹង​ ស្ដ្រី​មេម៉ាយ​ កុមារ​កំព្រារ​ ជន​ពិការ​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ចំនួន​១២៥១​គ្រួសារ​ ដែល​មក​ពី​២​ឃុំ​ និង​២៥​ភូមិ​ រស់នៅ​ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​បាន​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ពី​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ អមដំណើរ​ដោយ​ភរិយា​ថ្នាក់​ដឹក​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​ លោក​ជំទាវ​ប្រធានកិត្តិយស​សាខា​ និង​អមដំណើរ​ពី​សំណាក់​ នាយឧត្តមសេនី អុី ឈាន​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​កិត្តិ​យ​សាខា​ ឯកឧត្តម​ ផា​ន់​ ចាន់​ធុ​ល​ អភិបាលខេត្ត​ និង​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ព្រមទាំង​ប្រធាន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ អនុ​សាខា​ និង​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​ មន្ត្រីរាជការ​ជុំវិញ​ខេត្ត​។​

​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​,​ សម្ដេច​តែងតែ​យកចិត្ដ​ទុក្ខ​ដាក់​ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ គ្រប់​មជ្ឈដ្ឋាន​ ដោយ​ក្តី​មេត្តា​ ករុណា​ គិតគូរ​ ដល់​ប្រជាជន​ទូទៅ​ ដែល​ជួប​ការ​លំបាក​ដោយ​គ្មាន​ការ​រើសអើង​ មិន​ប្រកាន់វណ្ណៈ​ ពូជសាសន៍​ ពណ៌​សម្បុរ​ សាសនា​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ដោយ​ទីកន្លែង​ណា​ មានទុក្ខ​លំបាក​ គឺ​មាន​កាកបាទក្រហមកម្ពុជា​ ។​

​លើស​ពី​នោះ​ដើម្បី​ឆ្លើយ​តប​ នឹង​បញ្ហា​គ្រោះ​មហន្ដរាយ​ បញ្ហា​សុខភាព​ ក្នុង​សហគមន៍​ ការ​លើកកម្ពស់​គោលការណ៍​គ្រឹះ​ តម្លៃ​មនុស្សធម៌​ ការ​អភិវឌ្ឍ​ស្ថាប័ន​ និង​អភិវឌ្ឍ​ធនធានមនុស្ស​ កាកបាទក្រហមកម្ពុជា​ ដែល​មាន​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ គង់​ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស​ និង​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ជា​ប្រធាន​ បាន​ជំរុញ​គ្រប់​សកម្មភាព​ការងារ​ នៃ​វិស័យ​ស្នូល​ទាំង​៤​ ឱ្យ​ប្រតិបត្តិការ​ ទៅ​ដោយ​រលូន​ និង​មាន​ប្រសិទ្ធភាព​ ជូន​ប្រជាពលរដ្ឋ​។​

​ចំពោះ​អំណោយ​ដែល​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១២៥១​គ្រួសារ​ ដោយ​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​ មី​ ១​កេស​ ត្រីខ​ ១០​កំប៉ុង​ ឃី​ត​ ១​ មាន​(​សារុង​១​ ក្រមា​១​ មុង​១​ ភួយ​១​ អាវ​១)​ នំ​បុ័ង​១​ដើម​ ទឹកបរិសុទ្ធ​១​ដប​ និង​ថវិកា​ ១​ម៉ឺន​រៀល​ ព្រមទាំង​រទេះរុញ​សម្រាប់​ជន​ពិការ​ ចំនួន​ ១០​ផង​ដែរ​ ៕