ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ទាទោស លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ក្រោម​បទ​ចោទចំនួន ២​បទ​ល្មើស រួម​មាន​បទ​ល្មើស​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​ ៣៥ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។
នៅ​ខែ​មេសា ឆ្នាំ២០១៦​ លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រកឃើញ ពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុកអំពើ​ពុក​រលួយ​ និង​ការ​កើន​ទឹក​ប្រាក់​ក្រៅ​ធនាគារ​ចំនួន​៧​លាន​២​សែន​ដុល្លារ និង​មាស​ចំនួន​៣៣៩​តម្លឹង៕