ព្រះសីហនុ៖ លោកវណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បាននាំយកថវិកាចំនួន ៣០.០០០.០០០ រៀល (សាមសិបលានរៀល) ដែលបានពីការបរិច្ចាគរបស់សមាជិក សមាជិកា ជួយដល់កាកបាទក្រហមកម្ពុជា តាមរយះសាខាខេត្តព្រះស៊ីហនុ ។
លោកវណ្ណ សុខហេង បានបញ្ជាក់ថា នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងបង្ហាញពីស្មារតី ចែករំលែក និងរួបរួមគ្នារបស់វិស័យឯកជន ជាមួយរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តព្រះស៊ីហនុ នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព៕