ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ការនាំចេញផលិតផលនានារបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រា២១.៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅជុំវិញពិភពលោក ។
យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា ការធ្លាក់ចុះនូវការនាំចេញកាលពីខែមេសា គឺដោយសារតម្រូវការសកលបានធ្លាក់ចុះដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួន បាន បិទប្រទេសដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ និងដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដដែលបានបង្ហាញថា ការនាំចូលប្រទេសនេះពីប្រទេសនៅជុំវិញពិភពលោក ក៏បានធ្លាក់ចុះ៧.២ ភាគរយ ផងដែរ ដែលជាការធ្លាក់ចុះនូវការនាំចូលទៅក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មាន ៕