ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពីសំណាក់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកបានយករូបថតលោកចែករំលែក បីសកម្មភាពធ្លាក់ខ្លួនជាកម្មករសំណង់។
តារាចម្រៀងប្រុសល្បីឈ្មោះជាច្រើនទសវត្សរ៍កន្លងមកបាន ចេញមុខបដិសេធ ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា មួយគ្រួសារថែមទៀតផង។
រូបភាព២សន្លឹក ដែលបង្ហាញក្នុងទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ ពេលនោះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងហួសចិត្ត។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា រូបថតនោះគឺពិតជារូបលោកមែន ប៉ុន្តែលោកមិនធ្លាក់ខ្លួន ក្លាយ ជាកម្មករសំណង់នោះទេ ។ លោកបន្ថែមថា គឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូន ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។
លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេត ផ្ទាល់បានលើកឡើងថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករ សំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះលោកណូយ វ៉ាន់ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលលោកមានផ្ទះរហូតដល់បី កន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពុះក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ និងមានដីនៅខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា លោក ណូយ វ៉ាន់ណេត មានកូន៥នាក់ ។ លោកបានចូលសិល្បៈនៅឆ្នាំ១៩៨៦ហើយចាប់ ផ្តើមល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០។ បច្ចុប្បន្នរស់ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕