កំពង់ចាម៖ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៩ គ្រួសារ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ មានចំនួន ១១គ្រួសារទទួលរងការខូត ខាតធ្ងន់ធ្ងរ និង១៨ គ្រួសារទៀតដែលរងការខូចខាតតិចតួច ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕