ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងក្នុងអត្រាខ្ពស់ជារៀងរាលថ្ងៃ ដែលគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់បានកើនឡើងជាង៣៣ម៉ឺននាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងជាលំដាប់ផងដែរ ដែលគិតត្រឹមថ្ងៃសុក្រដដែលនេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៥លាននាក់ហើយ គឺចំនួន ៥១៨៩ ១៧៧នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន២ ០៧៨ ៥៣៦នាក់ បានជាសះស្បើយពីវីរុសនេះ ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃសុក្រនេះ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១ ៦២០ ៤៥៧នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩៦ ២៩៥នាក់ ៕