ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅថ្ងៃអាទិត្យ ទី​២៧​ ខែមករា នេះក្រុមគ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវ​ជ​កម្ពុជា ចុះពិនិត្យ​សុខភាព ​ព្យាបាលជំងឺដល់កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​សាលាបឋមសិក្សា អង្គ​ខ្មៅ​

(​ភ្នំពេញ​)៖ ក្រុមគ្រូពេទ្យ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ជូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែមករា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៧​ព្រឹក​តទៅ នៅ​សាលាបឋមសិក្សា​អង្គ​ខ្មៅ ( ក្បែរ​វត្ត​អង្គ​ខ្មៅ ) ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ប្រភេទ​ជំងឺ ដែល​គ្រូពេទ្យ ពិនិត្យ​ព្យាបាល មាន ១៧ ប្រភេទ រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​បេះដូង និង​សរសៃឈាម ជំងឺ​មនុស្ស​ចាស់ ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​សើ​ស្បែក និង​កាមរោគ ជំងឺផ្លូវចិត្ត ជំងឺ​កុមារ ជំងឺ​តម្រង់​នោម ជំងឺ​ភ្នែក ជំងឺ​វះកាត់ និង​រោគ​សន្លាក់ ជំងឺ​មាត់​ធ្មេញ រោគ​ស្ត្រី និង​ពិនិត្យ​ផ្ទៃពោះ មន្ទីរពិសោធន៍​ចល័ត ផ្នែក​អេកូ​សាស្ត្រ ពិនិត្យ​បឋម និង​វាស់​សម្ពាធ​ឈាម កន្លែង​បើក​ឱសថ និង​អប់រំ​សុខភាព​សាធារណៈ​៕​