យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា កំណើនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ជិត១០ម៉ឺននាក់ហើយ គឺចំនួន ៩៩ ២៨៦នាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ មនុស្សស្លាប់ថ្មីនៅអាមេរិកមានចំនួន ៦០៣នាក់ ។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទនេះ អាមេរិកមានមនុស្សឆ្លងរហូតដល់ចំនួន ១ ៦៨៥ ៥០៨នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន៤៥១ ៧០២នាក់ បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ និងមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺបន្ទាប់ពីអាមេរិក មានប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសឥណ្ឌា ៕