ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា តម្លៃជ្រូករស់នៅប្រទេសចិន បានតធ្លាក់ចុះក្នុងរង្វង់ ៩.៩ភាគរយ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់បច្ចុប្បន្ននេះ ខណៈរដ្ឋាភិបាលនៃប្រទេស ចិន នៅតែបន្តរឹតបន្តឹងការដឹកជញ្ជូនសត្វជ្រូកពីតំបន់មួយទៅតំបន់មួយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានឲ្យដឹងថា ការធ្លាក់ចុះនូវតម្លៃជ្រូករស់នៅក្នុងប្រទេសនេះ មិនត្រឹមតែដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទេ គឺដោយ សារតែរដ្ឋាភិបាលរឹតបន្តឹងលើការដឹកជញ្ជូនផលិតផលចំនួន៥០ប្រភេទ ដែលមានជ្រូករស់ជាដើម ។
សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ រ៉ែធ្យូង ជីរដាំដំណាំ និងផលិតផលគីមី ដែលត្រូវបានដឹកយកទៅចែកចាយក្នុងខេត្ត និងតំបន់ចំនួន២៤ ក៏បានធ្លាក់ចុះផងដែរ ដោយសារតែការរឹតបន្តឹងពីរដ្ឋាភិបាល ក្នុងការដឹកជញ្ជូន ៕