ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បាតុកម្មនៅទីក្រុងហុងកុង ផ្ទុះឡើងជាថ្មី ក្រោយពីផ្អាកជាង៤ខែ

ក្រុមបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នាសាជាថ្មីនៅភាគកណ្តាលនៃទីក្រុង ហុងកុង ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលចិនដីគោក ដែលត្រៀមនឹងដាក់ទៅលើទីក្រុងស្វយ័ត្នមួយនេះ កាលពីសប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ត្រៀមនឹងដាក់ច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុង ក្នុងគោលដៅប្រឆាំងនឹងអំពើក្បត់ជាតិ សកម្មភាពបះបោរ ឬអំពើអប្បគមន៍ ការជ្រៀងតជ្រែក ឬការលូកដៃពីបរទេស និងការធ្វើវទ្ធង្សនាខាងនយោបាយ ។

សូមរំលឹកជូនថា កាលពីចន្លោះខែមិថុនា រហូតដល់ដល់ខែធ្នូចុងឆ្នាំ២០១៩កន្លងមកនេះ ក្បួនបាតុ កម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងម្តងរួចមកហើយ ដែលប្រឆាំងទៅនឹងពង្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាត់ទោសនៅទីក្រុងប៉េកាំង ហើយការត្រៀមដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងនៅពេលនេះ ក៏បានជំរុញឲ្យផ្ទុះឡើងនូវក្បួនបាតុកម្មសាជាថ្មី ៕