(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ត្រូវគោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន មុននឹងបើកស្នាក់ការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ដូច្នេះ ក្នុងលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ផ្ញើជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងទំនាក់ទំនងអន្តរជាតិ ស្តីពីនីតិវីធីនៃការបើកដំណើរការឡើងវិញ នូវស្នាក់ការរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវីទ្យុអាស៊ីសេរី (RFA)៕