យោងតាមទិន្នន័យពីការស្ទង់មតិមួយបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលស្នាក់អាស្រ័យនៅសណ្ឋាគារនានាក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ជិត៩០ភាគរយ គឺធ្លាក់ចុះក្នុងអត្រា៨៩.៥ភាគរយ កាលពីខែមីនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមចុះផ្សាយ Kyoto News ។
អ្នកទេសចរមកពីប្រទេសចិន បានធ្លាក់ចុះ៩៨.៤ភាគរយ អ្នកទេសចរមកពីកោះតៃវ៉ាន់ បានធ្លាក់ចុះ៩៨.៧ភាគរយ និងអ្នកទេសចរក្នុងស្រុក បានធ្លាក់ចុះ៤៥.៥ភាគរយផងដែរ ។
សូមរំលឹកថា កាលពីខែកុម្ភៈឆ្នាំ២០២០នេះ ចំនួនភ្ញៀវបរទេសដែលទទួលយកសេវាកម្មសណ្ឋាគារនៅទីក្រុងក្យូតូ បានធ្លាក់ចុះ៥៨.៣ភាគរយ និងចំនួនភ្ញៀវទេសចរក្នុងស្រុកបានធ្លាក់ចុះ៤.៧ភាគរយ ហើយសណ្ឋាគារសរុបដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺសណ្ឋាគារចំនួន៥៩កន្លែង ៕