ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកបើករដ្ឋាភិបាលវិញហើយ ប៉ុន្តែនៅមានរឿងចម្រូងសម្រាស់ក្នុងរឿងលុយធ្វើរបងព្រំដែន

 

លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានប្រកាសបើករដ្ឋាភិបាល វិញហើយ នៅថ្ងៃសៅរ៍ ទី២៦ ខែមករានេះ ក្រោយពីបានបិទអស់រយៈពេល៣៥ថ្ងៃ ប៉ុន្តែលោក ប្រធានាធិបតីរូបនេះ បានប្រកាសទុកពេល២១ថ្ងៃផងដែរ ក្នុងការចរចាជាមួយសមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដើម្បីយក លុយកញ្ចប់ថវិកាក្នុងតម្លៃទឹក ប្រាក់ ៥.៧ ពាន់លានដុល្លារ ទៅចំណាយក្នុងគម្រោងធ្វើរបងព្រំដែន ។

លោក ត្រាំ បាននិយាយថា ក្នុងរយៈពេល២១ថ្ងៃនេះ លោកត្រូវតែបានលុយធ្វើរបងព្រំ ដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ទោះបីជាសមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សប្រជា ធិបតេយ្យយល់ព្រំ ឫមិនយល់ព្រមក៏ដោយ ៕