ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភាពតានតឹងនៅេវែណេស៊ុយអេឡាកើនឡើងកាន់តែខ្លាំង ខណៈកងទ័ពប្រកាសបង្ក្រាបបាតុករ

ក្រសួងការពារជាតិរបស់ប្រទេសវែណេស៊ុយអេឡា បានប្រកាសបង្ក្រាបលើ ក្រុមបាតុករ ដើម្បីការពារសន្តិសុខនៅក្នុងប្រទេសនេះ ខណៈដែលប្រធានាគណបក្សប្រឆាំង បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នេះបើតាមការចុះផ្សាយរបស់ The Guardian ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino បានចេញសេចក្តីប្រកាសសារ ជាថ្មី ក្នុងការការពារសន្តិសុខ ការពាររដ្ឋធម្មនុញ្ញ និងការពារលោកប្រធានាធិបតី Nicolas Maduro ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំរបស់គណបក្សប្រឆាំង និងជាប្រធានរដ្ឋសភា លោក Juan Guaido ប្រកាសសារជាថ្មី ឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងគោលដៅផ្តួលរំលំលោកប្រធានាធិបតី Nicolas Maduro ។

សូមបញ្ជាក់ថា វិបត្តិនយោបាយនៅវែណេស៊ុយអេឡា បានកើតឡើងដោយសារគណបក្សប្រឆាំង មិនទទួលស្គាល់ការបោះឆ្នោត និងការប្រកាសទទួលស្គាល់ប្រធានគណបក្សប្រឆាំង ជាប្រធានាធិបតីវែណេស៊ុយអេឡា ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ៕