អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់វែណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីថ្មីនៃប្រទេសនេះ ។
លោក Vassily Nebenzia បានឲ្យដឹងថា ការប្រកាសទទួលស្គាល់ លោក Juan Guaido ជាប្រធានាធិបតីថ្មីវែណេស៊ុយអេឡា គឺជាកត្តារុញច្រានឲ្យមានអំពើហិង្សាកាប់សម្លាប់គ្នានៅក្នុងប្រទេសនេះ ដែលលោក ត្រាំ មិនបានគិតគូរដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលអាចនឹងបាត់បង់ជីវិត ដោយសារសេចក្តីប្រកាសនេះទេ ដែលអាមេរិកត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ ។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៧ ខែមករានេះ ប្រមុខដឹកនាំរបស់ប្រទេសទេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយ ព្រមានប្រធានាធិបតិអាមេរិក លោក ជូណាល់ ត្រាំ ទាក់ទិនឹងការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវែណេស៊ុយអេឡាដែរ ៕