ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៥២៨៣នាក់ បានបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ និងមនុស្សចំនួន១០៦៤៧៥នាក់ផ្សេងទៀត បានឆ្លងវីរុសនេះនៅជុំវិញពិភពលោក ។ នេះយោងតាមការចុះផ្សាយរបស់ Worldometer ។
គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ កំណើននៃមនុស្សឆ្លងរាលដាលនៃវីរុស កូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់៥ ៧៨៤ ៦០៣នាក់ និងមនុស្សសរុបចំនួន៣៥៦ ៩៣៧នាក់បានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ។
សូមរំលឹកថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា គិតត្រឹមថ្ងៃពុធ ទី២៧ ខែដដែលនេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន៤០៥៣នាក់ និងមនុស្សចំនួន៩៤៣២៩នាក់ បានឆ្លងវីរុសនេះ នៅជុំវិញពិភពលោក ៕