ភ្នំពេញ៖ ប្រឡាយស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ក្នុងរាជធានី ភ្នំពេញ។
នេះបើយោងតាមការបញ្ជាក់ នៅលើផេកផ្លូវការបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ។
ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់ តំបន់ ជាពិសេស នឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋ ដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួល បានដីសម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិ ស្របច្បាប់ នៅនឹងកន្លែងតែម្តង តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផលដែលបានកសាងនេះ ឱ្យបានគង់វង្សនឹងរួមគ្នាអនាម័យក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕