ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុន បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការចំណាយជាលក្ខណៈគ្រួសារនៅក្នុងប្រទេសនេះ បានធ្លាក់ចុះរហូតដល់១១.១ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
របាយការណ៍ដដែលបានបន្តថា ការចំណាយជាលក្ខណៈគ្រួសារបានធ្លាក់ចុះទៅក្នុងកម្រិតទាប់បំផុតបែបនេះ គឺដោយដោយសារប្រជាពលរដ្ឋជប៉ុនភាគច្រើន បានស្នាក់នៅក្នុងផ្ទះដែលជាការអនុវត្តតាមការដាក់រដ្ឋក្នុងគ្រាអាសន្នរបស់រដ្ឋាភិបាល ។
សូមបញ្ជាក់ថា នៅប្រទេសជប៉ុន គ្រួសារមួយដែលមានចំនួនសមាជិកចាប់ពី២នាក់ ឬច្រើនជាងនេះ បានចំណាយប្រចាំខែជាមធ្យមក្នុងរង្វង់ ២៦៧ ៩២២ យ៉េន ស្មើនឹង២៤៥០ដុល្លារអាមេរិក ប៉ុន្តែការចំណាយបានធ្លាក់ចុះកាលពីខែមេសាបានធ្លាក់ចុះខ្លាំង ៕