ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនជនក្រីក្រ និងងាយរងគ្រោះ១០០គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល 

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយលោកតាំង សុខឃី អនុប្រធានកិតិ្តយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ចែកអំណោយ ដល់ជនរងគ្រោះចំនួន១០០គ្រួសារ ចំនួន៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២០ ។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីនឹករឭក ដល់បងប្អូន ដោយគ្មានការរើសអើងឡើយ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ជួយដោះស្រាយការលំបាក មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

សូមបញ្ជាក់ថា  អំណោយបានចែកជូនជនក្រីក្រ និងងាយរងគ្រោះ ចាស់ជរាឥតទីពឹង ជនពិការ រកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន អ្នកជំងឺរុាំរ៉ៃ និងគ្រួសារងាយរងគ្រោះ មាន១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី  ខ្ទឹមស ទឹកអាល់កុល ម៉ាស់ និងថវិកា មួយចំនួនទៀត ៕