ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សៀវភៅស្តីពីសកម្មភាពប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នៃប្រទេសចិន»នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
សៀវភៅស បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍ សុខាភិបាលសាធារណៈ បន្ទាន់ដ៏ធ្ងន់ធ្ងរមួយ ដែលរីករាលដាលលឿនបំផុត ក្របខ័ណ្ឌចម្លងទូលំទូលាយបំផុត និងកម្រិត បង្ការ និងគ្រប់គ្រងលំបាកបំផុត ចាប់តាំងពីការចាប់បដិសន្ធិឡើងនូវ សាធារណរដ្ឋប្រជាមានិតចិន មក។ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ លើកនេះ ជាវិបត្តិមួយ ហើយក៏ជាការសាកល្បង សមត្ថភាព ដ៍សំខាន់មួយ សម្រាប់ប្រទេសចិនផងដែរ។បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់ និងចាត់វិធានការ យ៉ាងឆាប់រហ័ស។
លោក ស៊ី ជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំ និង ចាត់ចែងបញ្ជា ដោយផ្ទាល់ ហើយបានពង្រឹងជំនឿចិត្ត ប្រមូផ្តុំ នូវកម្លាំងសាមគ្គីភាព និងចង្អុល បង្ហាញពីទិសដៅ សម្រាប់ប្រជាជន ចិន ក្នុងការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ ជំងឺឆ្លងនេះ។
ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តចិន បន្ទាប់ពីឆ្លងកាត់ ការខិតខំប្រឹងប្រែង ដ៏លំបាកលំបិន ប្រទេសចិន បាត់បង់តម្លៃ និង ពលីយ៉ាងច្រើនសន្ធឹក ហើយបានផ្លាស់ប្តូរស្ថានភាព ជំងឺឆ្លងប្រកប ដោយ ប្រសិទ្ធិភាព ដែលបានចំណាយពេលវេលាប្រមាណ ៣ខែ ទទួលបានលទ្ធផលសំខាន់ ក្នុងការ យកជ័យជំនះ លើសង្គ្រាមការពារ ខេត្តហ៊ូប៉ី និងសង្គ្រាម ការពារទីក្រុង វូហាន ដោយបានគាំពារ សុវត្ថិ ភាព អាយុជីវិត និង សុខភាព របស់ ប្រជាជន ក្នុងន័យចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារ សន្តិសុខ សុខាភិបាល សាធារណៈ ក្នុងតំបន់ និងពិភពលោក។
ប្រទេសចិន ប្រកាន់ខ្ជាប់នូវទស្សនៈ អំពីសហគមន៍ រួមវាសនា នៃមនុស្សជាតិ ជានិច្ចកាល និង បង្ហាញនូវ ទំនួលខុសត្រូវ របស់ប្រទេសដ៏ធំមួយ បានរួមគ្នា ពុះពារការលំបាក ជាមួយបណ្តាប្រទេស ដទៃទៀត។
ចិនកាន់ អាកប្បកិរិយាស្របច្បាប់ បើកទូលាយមាន តម្លាភាព និងទទួលខុសត្រូវជានិច្ច រាយការណ៍ព័ត៌មាន ស្តីពីជំងឺកូវីដ-១៩ ភ្លាមៗ ជូនសហគមន៍ អន្តរជាតិ ចែករំលែក ដោយឥតលាក់លៀម ជាមួយ បណ្តាភាគីនានា អំពីបទពិសោធន៍ បង្ការ គ្រប់គ្រង និងព្យាបាល ជំងឺកូវីដ- ១៩ ព្រមទាំងផ្តល់ជំនួយ មនុស្សធម៌ តាមលទ្ធភាព ដល់សហគមន៍ អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹង ការរាតត្បាត នៃជំងឺឆ្លងនេះ នៅទូទាំងពិភពលោក។
សៀវភៅស ដដែលបានបង្ហាញថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅតែបន្ត រីករាលដាលពាសពេញ ទូទាំង ពិភពលោក។ ប្រទេសចិន ជឿជាក់យ៉ាងមុតមាំថា ឱ្យតែសហគមន៍ អន្តរជាតិ ជួយគ្នាទៅវិញ ទៅ មក និងរួមសុខ រួមទុក្ខ ជាមួយគ្នា ប្រាកដជា នឹងយកជ័យជំនះ លើការប្រយុទ្ធប្រឆាំងនឹង ការរីក រាលដាល នៃជំងឺកូវីដ-១៩ ដើរចេញពីគ្រាលំបាក ក្នុងប្រវត្ដិសាស្ដ្រ របស់មនុស្សជាតិ លើកនេះ និង អបអរទទួលបាននូវ អនាគតកាន់តែល្អបវរ ក្នុងការ អភិវឌ្ឍមនុស្សជាតិជាមិនខាន៕