លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានជួបពិភាក្សាស្តីការ និងប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ លោកឆាយ ទី ដែលធ្វើឡើងនៅសភាពាណិជ្ជកម្មខេត្តស្តីពីការផ្តល់កម្ចីដល់(SMEs)។
ការជួបពិភាក្សាការងារជាមួយ លោក ឆាយ ទី ប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ ស្តីពីការផ្តល់កម្ចីយ៉ាងតិច៥ម៉ឺនដុល្លារដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសផ្នែកសប្បកម្ម វារីវប្បកម្ម និងសាកវប្បកម្ម ក្នុងគោលបំណងជួយលើកស្ទួយសហគ្រាសក្នុងស្រុក ជំរុញចង្វាក់ផលិតកម្ម ទីផ្សារផលិតផលខ្មែរប្រកបដោយចីរភាព និងបង្កើតការងារដល់កសិករ កាត់បន្ថយចំណាកស្រុកនៅសភាពាណិជ្ជកម្មខេត្ត។
លោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍ថា តម្រូវការនៃការវិនិយោគលើវិស័យកសិកម្មដូចជា សាកវប្បកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលជាចំណីអាហារផ្គត់ផ្គង់ទីផ្សារ និងតំរូវការចាំបាច់នៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុយើងនាបច្ចុប្បន្ននេះ។
លោកឧកញ៉បន្ថែមថា ការវិនិយោគលើវិស័យកសិកម្ម វាបង្កើតបាននូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងខ្លួនឯងហើយក៏ស្របទៅតាមជ្រុង១នៃយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ “ការអភិវឌ្ឍវិស័យឯកជន &ការងារ”ដូចជា រក្សាបាននូវលំនឹងអាជីវកម្មនៃការវិនិយោគ ដោយរក្សាបាននូវទីផ្សារ និងផលប៉ះពាល់តិចតួចបំផុតពីវិបត្តិក្រៅប្រទេស។
លើសពីនេះ ការបង្កើតបានការងារច្រើនដល់កសិករប្រកបដោយចីរភាព កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការនាំចូលពីបរទេស និងនាំឱ្យមានការកើនឡើងនៃប្រាក់ចំណូលរវាងអ្នកវិនិយោគ និងកសិករក្នុងការកាត់បន្ថយភាពក្រីក្រ។
អ្វីជាពិសេស ឈានទៅបង្កើតបាននូវតំបន់កសិ-ទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស មកលេងកំសាន្តនៅតំបន់ឆ្នេរខេត្តព្រះសីហនុជាជ្រុងទី៣នៃយុទ្ឋសាស្ត្រចតុកោណ នៃផែនការយុទ្ឋសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣គឺ “ការអភិវឌ្ឍវិស័យឯកជន ការងារ” ដែលមានជ្រុង៤តូចៗទៀត។
ក្នុងនោះការអភិវឌ្ឍទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព ការរៀបចំ និងអនុវត្តភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន និងការពង្រឹងការប្រគួតប្រជែងជាដើម។