សមាគមជាតិសម្រាប់ទស្សនៈវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្វើការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ ដោយផ្តោតទៅលើការវាយតម្លៃពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។
ការស្ទង់មតិនេះ ក្រុមសេដ្ឋវិទូ៨០ភាករយបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចអាមេរិកនៅឆមាសទី២នៃឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះក្នុងរង្វង់៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវិធានការបិទប្រទេសនៅតែបន្ត និងការឆ្លងរាលដាលនៃវីរុសកលូវិដ-១៩ នៅតែបន្តកើនឡើង ។
ក្រុមសេដ្ឋវិទូដដែល បានប៉ាន់ប្រមាណបែបនេះ ដោយផ្អែកលើហេតុផលថា ក្នុងរយៈពេល៤ខែគិតត្រឹមខែមេសា ឆ្នាំ២០២០ ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក បានកើនឡើងដល់ជាង២០លាន ៧សែននាក់ ដែលជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុត ៕