ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១លានកន្លះហើយ គឺចំនួន ៧ ៤៤៥ ២៨៩ នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ ដែលជាកំណើនឆ្លងក្នុងល្បឿនលឿនដដែល ។
ចំពោះកំណើនមនុស្សស្លាប់ ក៏បានកើនឡើងយ៉ាងលឿនផងដែរ ដែលគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ មនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤១៨ ១២៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៧២៣ ៥៩០ នាក់ បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១៣៣ ៧៦៥ នាក់ និងអ្នកជំងឺចំនួន ៥ ១៥៥ នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ក្នុងរយៈពេលពេល២៤ម៉ោងចុងក្រោយនេះ ៕